ព័ត៌មានជាតិ

ករណីឆេះផ្ទះ បណ្តាលឲ្យប្រពន្ធនិងកូនស្លាប់ទាំង៥នាក់ គឺប្តីជាឃាតក រៀបគម្រោងដុតសម្លាប់

ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលជាខ្លាំង ដែលបុរសជាប្តីបានរៀបចំ គម្រោងដុតផ្ទះដើម្បីសម្លាប់ប្រពន្ធកូនទាំង៥នាក់ឲ្យស្លាប់ព្រមគ្នា ក្នុងពេលត្រឹមតែមួយយប់ កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

តាមការសួរចម្លើយពីសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឈ្មោះ នន់ សារ៉េត អាយុ៣៩ឆ្នាំជាប្តីបានសារភាព ជាឃាតកសម្លាប់ប្រពន្ធកូន៥នាក់។

សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងមានករណីអគ្គិភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ៧ម៉ែត្រ គុណ ១២ ម៉ែត្រសង់ពីដែកបាំងនិងប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ៥នាក់ ស្រី១នាក់ត្រូវជាប្រពន្ធ និងកូន ព្រមទាំងសម្ភារៈប្រើប្រាស់និងផ្ទះឆេះអស់ទាំងស្រុង ៕

To Top