ព័ត៌មានជាតិ

៥ទីតាំងធំៗក្នុងរាជធានី-ខេត្ត ត្រូវបានជ្រើសរើសត្រៀមរៀបចំ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ជ្រើសរើសទីតាំង នៃទីលានប្រកួតនៅរាជធានី-ខេត្តចំនួន៥ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដដោយ Cambodia SEA GAMES 2023 ។

ទីតាំងធំៗចំនួន៥ក្នុងរាជធានី-ខេត្តនេះ មានដូចជា៖ រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ។

ក្នុងកិច្ចប្រជុំគណៈអចិន្ត្រយ៍ តាមប្រព័ន្ធអនឡាញនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាបត្រូវបានជ្រើសរើស សម្រាប់រៀបចំការប្រកួតប្រណាំងកង់, ព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង កែប ត្រូវប្រកួតទ្រីយ៉ាងត្លុង រីឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ) ។ ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះ នៅសល់ពេលជិត២ឆ្នាំប៉ុណ្ណោះ ស្របពេល ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ជាលើកដំបូងរបស់កម្ពុជានេះ គ្រោងនឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២ ៕

To Top