ព័ត៌មានជាតិ

សប្បុរសជន បន្តប្រគល់ស្បៀង ជូនអាជ្ញាធរភ្នំពេញ ដើម្បីដោះស្រាយជីវភាពពលរដ្ឋ ប៉ះពាល់ពីកូវីដ-១៩

ភ្នំពេញ៖ ស្បៀងអាហារ ជាអង្ករនិងត្រីខ ត្រូវបានលោកឧកញ៉ា ឡេង ប្រុស ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។

ក្នុងពិធីប្រគល់និងទទួល នៅថ្ងៃទី១៣ឧសភានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណលោកឧកញ៉ា និងស្រីបានឧបត្ថម្ភ អង្ករចំនួន៥តោន ត្រីខ២០០កេស ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋរងផលប៉ះពាល់ជំងឺកូវីដ-១៩ ។

តាមរយៈទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញពីការគិតគូ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈ ប្រទេសជាតិបាននិងកំពុងជួបប្រទះគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕

To Top