ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសោកស្ដាយ ចំពោះការបាត់បង់អាយុជីវិតប្រជាជនឥណ្ឌា ជាច្រើននាក់ ដោយសារឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំងក្លា។

ការសម្តែងការសោកស្តាយនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ប៉ាន សូរស័ក្ដិ ។

ក្នុងឱកាសនៃជំនួបនោះដែរ ភាគីទាំងពីរ ក៏បានយល់ស្របគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។

យោងតាមទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសមានប្រជាជន ១.៣ពាន់លាននាក់ បានបន្តកើនលើស ២៥០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន AFP កាលថ្ងៃ ១២ ឧសភា ៕
