ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន២៦០នាក់ ដែលបានជាសះស្បើយ ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
មុនត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយពួកគាត់ផងងដែរ។
ដោយលោកបានផ្ដាំផ្ញើ ឲ្យអ្នកជាសះស្បើយ ទាំង២៦០នាក់ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំ របស់ក្រុមគ្រូពេទ្យ ។ លោកថា ក្រោយពីការយកសំណាក លើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទើបធ្វើសមាហរណកម្ម រស់នៅក្នុងក្រុមគ្រួសារ បានធម្មតាវិញ ៕