ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកសរសើរ ចំពោះវិធានការបិទខ្ទប់ (Lockdown) របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយលោកបានឲ្យ អភិបាលរាជធានី-ខេត្តផ្សេង នៅទូទាំងប្រទេស គួរយកធ្វើជាមេរៀន ដើម្បីដកស្រង់បទពិសោធន៍ ទៅអនុវត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
យោងតាមលិខិត របស់ក្រសួងសុខាភិបាល នាថ្ងៃ១៤ ឧសភានេះ ផ្ញើទៅអភិបាលរាជធានី-ខេត្ត បានឲ្យដឹងថា “ការដាក់ចេញវិធានការ បិទខ្ទប់នៅភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺជាមេរៀនបទពិសោធន៍ ដែលគួរត្រូវបានដកស្រង់ ដើម្បីប្រតិបត្តិការនៅតាមមូលដ្ឋាន របស់ខ្លួនទៅតាមស្ថានភាព ជាក់ស្តែង”។
សូមញ្ជាក់ថា កាលពីមានករណីផ្ទុះជំងឺកូវីដជាលក្ខណៈទ្រង់ទា្រយធំដែលបានកើតឡើងនៅរាជធានីភ្នំពេញ ហើយបានរីករាលដាលមកដល់ទីក្រុងតាខ្មៅ ខេត្តកណ្តាល គឺអាជ្ញាធររាជធានី-ខេត្តទាំង២នេះបានដាក់ចេញវិធានការណ៍ បិទខ្ទប់បានល្អ ដោយគិតមកទល់ពេលនេះ រាជធានី-ខេត្តទាំង២អាត្រាឆ្លង ជំងឺកូវីដ១៩ បានថយចុះគួរឲ្យគាត់សំគាល់។ ជាពិសេសរាជធានីភ្នំពេញ ពីអ្នកឆ្លងជិត៧០០នាក់ ចុះមកត្រឹមជាង១០០នាក់ ។
គឺជាមេរៀន បទពិសោធន៍ ដែលខេត្តនានា គួរដកស្រង់ ដើម្បីប្រតិបត្តិ ក្នុងខេត្តរបស់ខ្លួន ៕