ព័ត៌មានជាតិ

ជនជាតិចិន២នាក់​ ស្នាក់នៅ សណ្ឋាគារ LAVANYA Boutique សង្កាត់ផ្សារថ្មី៣ ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ ជនជាតិចិនចំនួន២នាក់ ស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel មានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នករត់កង់បីធ្លាប់បានដឹក និងមានទំនាក់ទំនង ជាមួយជនជាតិចិន ទាំង២នាក់ ចាប់ពីថ្ងៃ៨-១២ ឧសភា ត្រូវទៅធ្វើតេស្ដ និងដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាព របស់ខ្លួនរយៈពេល១៤ ថ្ងៃ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top