ព័ត៌មានជាតិ

សម្ដេច ស ខេង៖ សភាពការណ៍សន្ដិសុខជាសកល នាពេលខាងមុខ មិនអាចប៉ានស្មានបាន ដូច្នេះកម្លាំងនគរបាល ត្រូវបន្តបេសកកម្មរបស់ខ្លួន ដោយឥតឈប់ឈរ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា សភាពការណ៍សន្ដិសុខជាសកល នាពេលខាងមុខ មានការប្រែប្រួលមិនអាចប៉ាន់ស្មានបាន ព្រមទាំង ជិះឥទ្ធិពលផ្ទាល់ ឬប្រយោលដល់កម្ពុជា ស្រ ប់ពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដូច្នេះ កងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុងវិស័យសន្តិសុខ ត្រូវបន្តបេសកកម្មរប ស់ខ្លួនដោយឥតឈប់ឈរ សំដៅពង្រឹងឱ្យបាននូវមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិ។

តាមសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ នៃថ្ងៃកំណើតនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ នាចេញផ្សាយថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា នាពេលកន្លងមក កងកម្លាំងនគរបាលជាតិ កសាងនូវ ស្នាដៃធំៗជាច្រើនជូនសង្គមជាតិ ក្នុងការទប់ស្កាត់ និងបន្សាបឥទ្ធិពល នៃឧបាយកលបដិវត្តន៍ពណ៌ និងការអនុវត្តផែនកា រទុច្ចរិតគ្រប់រូបភាព ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដណ្ដើមយកអំណាច ដើម្បីផ្លាស់ប្ដូររបបគ្រប់គ្រង នៅកម្ពុជា។

សម្ដេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា «សភាពការណ៍សន្តិសុខជាសកលនាពេលខាងមុខ នៅតែមានការប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនអាចប៉ាន់ស្មានបាន ព្រមទាំងជះឥទ្ធិពលជាអវិជ្ជមានទាំងផ្ទាល់ និងប្រយោលដល់ប្រទេ សកម្ពុជា ស្របពេលដែលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅបន្តយាយីដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើតជារនាំង ឧបសគ្គដ៏ធំធេង ទប់ស្កាត់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ»។

សម្ដេចក្រឡាហោម បន្ដថា ស្ថានភាពប្រកបដោយហានិភ័យខាងលើនេះ គឺជាបន្ទុកដែលរាជរដ្ឋាភិបាលត្រូវរែកពន់ ដើម្បី ការពារខឿនសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី សង្គ្រោះជីវិតប្រជាពលរដ្ឋ និងខិតខំស្ដារ អភិវឌ្ឍន៍ ប្រទេសជាតិ ដែលទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ ក្រៅពីនេះបញ្ហាសន្តិសុខ ផ្ទៃក្នុង ក៏អាចប្រឈម ទៅនឹងការវាយប្រហារ ពីក្រុមឧទ្ទាមក្បត់ជាតិ ដែលគាំទ្រដោយនិន្នាការនយោបាយ ប្រឆាំងក្រៅប្រទេស ប្រើប្រាស់ឧបាយ កលទុច្ចរិត បង្កភាពវឹកវរបំពុលបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ក្នុងគោលដៅសម្រេចនូវមហិច្ឆតាខ្មៅងងឹត ដណ្ដើមអំណាចផ្ទុយពីគន្លងនៃលទ្ធិប្រជាធិបតេយ្យ។

សម្ដេចក្រឡាហោម បន្ថែមថា បញ្ហាប្រឈមដូចបានពោលខាងលើ គឺជាតម្រូវការចាំបាច់ទាមទារឱ្យមានការចូលរួមជាច លនាជាតិ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ហើយវិស័យអាទិភាពនោះ គឺការធានារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាសសរស្តម្ភ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងទៀតថា «ហេតុនេះកងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូល ក្នុងវិស័យសន្តិ សុខ ត្រូវបន្តបេសកកម្មរបស់ខ្លួនដោយឥតឈប់ឈរ សំដៅពង្រឹងឲ្យបាននូវមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ខណៈពេលដូចគ្នានេះ កងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងអន្តរាគមន៍ គាំទ្រជួយដល់ការបង្ការទប់ស្កាត់ ការឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ក៏ត្រូវតែបន្តលះបង់ពេលវេលា និងកម្លាំងកាយពល រួមចំណែកការពារសុខភាពសាធារណៈ អាយុជីវិត ប្រជាពលរដ្ឋ និងសង្គមជាតិ» ៕

To Top