ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ប្រាប់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ រកឲ្យឃើញអ្នកកាប់ព្រៃនិងដីរដ្ឋ ធ្វើជាកម្មសិទ្ធ

" "

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានប្រាប់ អាជ្ញាធរស្រុកថ្មបាំង និងស្ថាប័នពាក់ត្រូវរកឲ្យឃើញ ករណីជនខិលខូចលួចកាប់ទន្រានដីព្រៃ និងដុតបំផ្លាញដើម្បីធ្វើជាកម្មសិទ្ធ។

លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងថា សកម្មភាពដដាំកូនឈើថ្ងៃនេះកូនឈើ ដែលត្រូវដាំមានចំនួន ៥ប្រភេទ៖ ប្រភេទទី១.កូនដើមក្រញ៉ូងចំនួន៦០ដើម ។ ប្រភេទទី២. កូន ស្តៅព្រៃចំនួន៤០ដើម។ ប្រភេទទី៣. ប្រភេទ កូន ផ្ចឹក ឧត្តមចំនួន៣០ដើម។ ប្រភេទទី៤ ប្រភេទកូនកកោះចំនួន៥០ដើម។ ប្រភេទទី៥.ប្រភេទ កូនដួង ចែមចំនួន៣០ដើម។
លោកបានបន្តថា ក្រុមការងារមន្ត្រីបរិស្ថាន និងធ្វើការដាក់ដាំកូនឈើបន្តថែមទៀត ហើយធ្វើការការពារអភិរក្សមិនឲ្យជនខិលខូច ណាម្នាក់មកលួចកាប់ទន្រ្ទាននិងដុតបំផ្លាញដីព្រៃ ជាសម្បត្តិរបស់ដីរដ្ឋបានបន្តទៀតឡើយ។

" "

លោកស្រី មិថុនា ភូថង អភិបាលខេត្តបានប្រាប់ ទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធធ្ងន់ៗថា អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរឹតបន្តឹងឲ្យម៉ឺងម៉ាត់ និងការពារថែរក្សាបរិស្ថាន និងអភិរក្សឲ្យបានកុំឲ្យមានការ កាប់ទន្ទ្រាន់និងដុតបំផ្លាញដីព្រៃ ជាសម្បត្តិដីរបស់រដ្ឋធ្វើជាកម្មសិទ្ធ របស់ជនខិលខូចមួយចំនួនដែល ប្រព្រឹត្តបទលើ្មសខុសច្បាប់បានឡើយ។

" "

លោកស្រីបានបន្តថា អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវវេករកមុខឲ្យឃើញ ចំពោះជនខិលខូចនិងចំពោះជន នៅពីក្រោយខ្នងជនខិលខូច ដែលលួចកាប់ទន្រា្ទនដីព្រៃ និងដុតបំផ្លាញដីព្រៃ ជាសម្បត្តិរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ នោះមកផ្តន្ទាទៅតាមផ្លូវច្បាប់ឲ្យបាន កុំឲ្យរួចខ្លួនឲ្យសោះពីព្រោះជនទាំងនោះ ជាជនបំផ្លាញទ្រព្តសម្បត្តិធម្មជាតិជារបស់រដ្ឋ ៕

To Top