ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣០នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មកររោងចក្រ ។
រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៣០នាក់ ត្រូវមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។


