ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៦០នាក់ ខណៈអ្នកជំងឺ៨៨៦នាក់ជាសះស្បើយនិងអ្នកស្លាប់៤នាក់ទៀត។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប22544 នាក់ អ្នកជាសះស្បើយ13006 នាក់និងអ្នកស្លាប់154 នាក់៕
