ព័ត៌មានជាតិ

ឃាត់ខ្លួនពលរដ្ឋខ្មែរ៦នាក់ បំរុងលួចឆ្លងដែនខុសច្បាប់ចូលថៃ

ភ្នំពេញ ៖ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៦នាក់ ដែលមានបំណងលួចឆ្លងដែន ខុសច្បាប់ ចូលក្នុងទឹកដីថៃ កាលពីថ្ងៃ១៦ ឧសភានៅត្រង់ចំណុច ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នេះបើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។

បន្ទាប់ពីធ្វើការសាកសួរ និង កត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយបានប្រគល់ពួកគាត់ ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់ មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំ របស់ក្រសួងសុខាភិបាល ៕

To Top