ព័ត៌មានជាតិ

អបអរសាទរ! អ្នកជំងឺកូវីដ នៅមណ្ឌលព្យាបាល កម្រិតស្រាលកោះពេជ្រ ជាង៣០០នាក់ ទៀតជាសះស្បើយ

ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ ចំនួន ៣១២នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់ត្រូវ បានព្យាបាលជាសះស្បើយ ។

យោងតាមហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី១៧ ឧសភានេះ បានឲ្យដឹងថា «ថ្ងៃនេះអ្នកជំងឺចំនួន ៣១២នាក់ ត្រូវបានក្រុមគ្រូពេទ្យ របស់យើងឲ្យត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័ក ខ្លួនឯងដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព» ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២២៥៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១៣០០៦នាក់ និងអ្នកស្លាប់ ១៥៤នាក់ ៕

To Top