ព័ត៌មានជាតិ

ប្រមុខការពារជាតិ៖​ ក្នុងគ្រាអាសន្ន នៃជំងឺកូវីដ-១៩ កងយោធពល ខេមរភូមិន្ទ ប្រកៀកស្មា យ៉ាងស្វាហាប់ ជាមួយកងទ័ព អាវស

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ននៃជំងឺកូវីដ១៩ កងយោធពលខេមរភូមិន្ទ បានឈរប្រកៀកស្មា យ៉ាងស្វាហាប់ ជាមួយកងទ័ពអាវស ដោយពួកគាត់ បានលះបង់ ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ឧសភា នេះ សម្ដេច ទៀ បាញ់ មានសង្កត់ធ្ងន់ថា “ក្នុងគ្រាអាសន្ននៃការរាតត្បាត ដោយជំងឺកូវីដ១៩ កងយោធពលខេមរភូមិន្ទ បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវស ដើម្បីភាពសុខសាន្តរបស់បងប្អូន ប្រជាពលរដ្ឋយើង។ ពួកគាត់បានលះបង់ ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយ ពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ”។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប22544 នាក់ អ្នកជាសះស្បើយ 13006 នាក់និងអ្នកស្លាប់154 នាក់៕

To Top