ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ស សុខា អនុប្រធាន ស.ស.យ.ក. និងលោកស្រី កែសួន សុភី ឧបត្ថម្ភសេរ៉ូម ចំនួន ២០កេស តាមរយៈលោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង ជូនដល់មន្ទីរពេទ្យយោធ ភូមិភាគទី៥ (ពេទ្យព.២) សម្រាប់ជួយព្យាបាលកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល សង្គ្រោះផ្សេងៗ នៅក្នុងមន្ទីរពេទ្យព.២ ។
ក្នុងឱកាសសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ ក្នុងមន្ទីរពេទ្យយោធ ភូមិភាគទី៥ លោក ណុប ដារ៉ា បានធ្វើការកោតសរសើរ ដល់ទឹកចិត្តលោកគ្រូ អ្នកគ្រូពេទ្យ យោធភូមិភាគទី៥ ដែលកន្លងមកបាន យកចិត្តទុកដាក់ ក្នុងការព្យាបាលទាំងកងទ័ព គ្រួសារកងទ័ពជាពិសេស គឺប្រជាពលរដ្ឋ ដែលមានភាពទីទាល់ក្រ ដែលកាយវិការនេះ គឺស្ដែងឱ្យឃើញអំពីការចូលរួម សម្រាលបន្ទុកជាមួយ ប្រមុខរដ្ឋាភិបាល ៕