ភ្នំពេញ ៖ ក្រុមការងារតាមដាន ពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពរ របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែមេសា ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបាន ចំនួន២០ករណី និងកំពុងដោះស្រាយ ចំនួន៤៣៨ករណី ។ នេះបើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង សរសេរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកហ្វេសប៊ុក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានថ្លែងអំណរ គុណ ចំពោះជនរួមជាតិ ដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយសម្ដេច ក៏សូមការយល់យោគ ចំពោះករណីមួយចំនួនទៀត ដែលមិនទាន់បានដោះស្រាយ ៕