ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ ស្រាវជ្រាវបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងទឹកដី ខេត្តបាត់ដំបង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀង នៅចំណុចក្រោយផ្សារភូ ពុយ ។
ក្នុងយុទ្ធនាការនេះបង្ក្រាបបានមេល្បែងភ្នាល់ទឹកភ្លៀង និងជាម្ចាស់ទីតាំងចល័ត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
វត្ថុតាង ដកហូត រួម មាន ៖
- ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១
- វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
- រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១ គ្រឿង
ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំមកស្នងការ នគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕