ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ថ្ងៃ២០ ឧសភា គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកនេះ សម្ដេច ទៀ បាញ់ បានសង្កត់ធ្ងន់ថា “គោលបំណង នៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ ដែលបានស្លាប់ជាង ៣លាននាក់ នៅក្នុងរបបដ៏ឃោរឃៅនេះ”៕
