ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានក្រើនរំលឹក ដល់កូនខ្មែរជំនាន់ក្រោយ ត្រូវចងចាំថា ថ្ងៃទី២០ ឧសភា ជាទិវាចងចាំ ដែលក្រុមខ្មែរក្រហម ប៉ុល ពត ចាប់ផ្ដើមអនុវត្តន៍ នយោបាយ ប្រល័យពូជសាសន៍ សម្លាប់ជនជាតិខ្មែរយ៉ាងរង្គាល ចំណែកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃនាំមកនូវការរួបរួមទឹកដី រួបរួមជាតិខ្មែរ និង ក៏ជាថ្ងៃខ្មែរ ទទួលបានឯករាជ្យពេញលេញ មានអធិបតេយ្យភាព និង ការកសាងសេដ្ឋកិច្ច ជាតិពេញលេញ។


តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២០ ឧសភានេះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា “២៩ ធ្នូ ១៩៩៨ រំដោះខ្មែរចេញពី របបអាវខ្មៅ វាលពិឃាដ ប្រសិនបើគ្មាន នយោបាយ ឈ្នះ ឈ្នះ របស់ រដ្ឋបុរសសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំង និងយោធា របស់ចលនាឧទ្ទាមខ្មែរក្រហម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទេ នោះ សង្រ្គាមស៊ីវិល ដែលបង្កឡើង ដោយ ប៉ុល ពត នួន ជា អៀង សារី តាម៉ុក មិនទាន់ចប់ទេ ហើយនយោបាយដ៏ខ្មៅងងឹត ដែលបានដាក់ចេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦ ដោយកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ក៏មិនទាន់ចប់ដែរ”។
លោក សយ សុភាព ក្រើនរំលឹកថា “ដូច្នេះ ២០ ឧសភា នេះ កូនខ្មែរជំនាន់ក្រោយ ត្រូវចាំថាជាថ្ងៃដែលរបប អាពត ចាប់ផ្តើមអនុវត្តន៏ ប្រល័យពូជសាសន៏។ ចំណែក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កូនខ្មែរត្រូវចងចាំថា ជាថ្ងៃនាំមកនូវការរួបរួមទឹកដី រួបរួមជាតិខ្មែរ និងក៏ជាថ្ងៃខ្មែរឯករាជពេញលេញ មានអធិបតេយ្យ និង ការកសាងសេដ្ឋកិច្ច ជាតិពេញលេញ។៩ វិច្ឆិកា ១៩៥៣ និង ២៩ ធ្នូ ១៩៩៨ គឺជារបស់ខ្មែរ ពិតប្រាកដ ដែលស្ថាបនាដោយ សម្តេចព្រះបិតាជាតិ នរោត្តម សីហនុ និងរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន”៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
