ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤១នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ឧសភា ។
រដ្ឋបាលខេត្ត បញ្ជាក់ក្នុងសេចក្ដីជូនដំណឹង នៅថ្ងៃទី២០ ឧសភានេះ ថា អ្នកឆ្លងទាំង ៤១នាក់នេះ ភាកច្រើន ជាកម្មកររោងចក្រ និងមួយចំណែកតូចទៀត ជាពលករមកពីប្រទេសថៃ ។