ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានថ្លែងថា ស្វាយស្រស់របស់កម្ពុជា នាំចេ ញទៅប្រទេសចិននោះ ត្រូវបានស្វាគមន៍ពីសំណាក់ មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើនរូបទៀ ត នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី (Qinzhou Port, Guangxi Province) ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការនាំ ស្វាយស្រស់របស់កម្ពុជា ចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់ មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ឧសភា កន្លងទៅនេះ»។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយ ស្ថានអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ ចេញពីកម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេល នៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ ៕


