ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ ដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ជាតិអភិវឌ្ឍន៍ទេសចរណ៍ បានសម្រេចដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀម រាប ឆ្នាំ២០២១-២០៣៥។

យោងតាមសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នាពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីធានាការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធ ភាពខ្ពស់ ផែនការសកម្មភាពនេះអាចត្រូវបាន ពិនិត្យ កែសម្រួល ស្របតាមការវិវត្ត នៃផែនការមេ និងស្ថានភាពជាក់ស្ដែង នៃវិស័យទេសចរណ៍ សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។

លោក បន្ដថា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ អាចធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប តាមការចាំបាច់ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្តជាធរមាន។ លោកថា បទប្បញ្ញត្តិទាំងឡា យណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕

To Top