ព័ត៌មានជាតិ

ប្រទេសចិន នៅតែជាទីផ្សារនាំចេញ ធំបំផុត សម្រាប់អង្ករកម្ពុជា (Video)

ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា ប្រទេសចិន នៅតែជាទីផ្សារនាំចេញ ធំបំផុត សម្រាប់អង្ករកម្ពុជា។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡងថា «យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នា៤ខែដំបូងឆ្នាំ២០២១នេះ បរិមាណ នៃការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនជាង១០.៤៧ម៉ឺនតោន ស្មើនឹង៥៤.៤២% នៃការនាំចេញអង្ករសរុប»។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top