ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងគោក ឧបត្ថម្ភថវិកា ១០លានរៀល ដល់មេបញ្ជាការ ផ្នែកសឹករងភ្នំព្រឹក ដែលកំពុងសម្រាក ព្យាបាលជំងឺ

ភ្នំពេញ៖ ថ្ងៃពុធ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាន អញ្ជើញ ចុះសួរសុខទុក្ខ និង នាំយកថវិកា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងទ័ពជើងគោក សរុបចំនួន ១០.០០០.០០០រៀល (១០លាន រៀល ) ជូនលោកវរសេនីយ៍ទោ យី ឌឿន មេបញ្ជាការ ផ្នែកសឹករងភ្នំព្រឹក ដែលកំពុងសម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិ ភូមិតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top