ព័ត៌មានជាតិ

ម្ចាស់សណ្ឋាគារ បង្កប់កាមេរ៉ា ក្នុងបន្ទប់ស្នាក់នៅ ដេនី ក្វាន់ ត្រូវបានឃុំខ្លួន និងបិទសណ្ឋាគារ

ភ្នំពេញ ៖ ក្រោយកើតរឿងរ៉ាវ មិនបានប៉ុន្មានថ្ងៃផង ម្ចាស់សណ្ឋាគារ ដែលបានលួចបង្កប់ កាមេរ៉ាក្នុងបន្ទប់ ដេនី ក្វាន់ ជួលស្នាក់នៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដាក់ពន្ធនាគារ ព្រមទាំងបិទសណ្ឋាគារផងដែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២0 ។

ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយដាក់ពន្ធនាគារ នៅថ្ងៃ២៨ តុលា ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារ របស់ខ្លួន កាលពីថ្ងៃ២៥ ឧសភា ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក សុខ លី ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តព្រះសីហនុ កាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០បានឲ្យដឹងថា “បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ ជា ណារី ទៅឃុំខ្លួននៅពន្ធនាគារ ខេត្តព្រះសីហនុ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់” ។

ក្រៅពីនោះតុលាការក៏បាន សម្រេចឲ្យជនល្មើសសងជំងឺចិត្ត ដល់ជនរងគ្រោះ១ម៉ឺនដុល្លារផងដែរ ។

លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ករណីនេះ គឺជាសំណុំរឿងចាស់កើតឡើង តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខណៈតុលាការបានសម្រេចក្តីរួចហើយ ។ ដោយឲ្យជនល្មើសកំពុងអនុវត្តទោស ក្នុងពន្ធនាគារនៅឡើយ។

កាលពីថ្ងៃ២៥ ឧសភា តារាហ្វេសប៊ុកល្បី ឈ្មោះ អ្នកនាង ដេនី ក្វាន់ (Denny kwan) បានធ្វើឲ្យមានការភ្ញាក់ជាខ្លាំង ក្រោយបានបង្ហោះសារ និងវិដេអូបង្ហាញពីការឈឺចុកចាប់និងអយុត្តិធម៌ ចំពោះខ្លួនឯង ដែលត្រូវបានម្ចាស់ សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់នាងជួលស្នាក់នៅ ។
នាងបន្តថា មូលហេតុនាងមិនឡាយ ឲ្យសាធារណជនបានដឹងភ្លាមៗ ក្រោយកើតហេតុ ព្រោះរង់ចាំដំណោះស្រាយល្អ ជាមួយម្ចាស់សណ្ឋាគារ តែរហូតមកទល់ពេលនេះ មិនមានលទ្ធផលល្អសម្រាប់ខ្លួនឡើយ ដោយម្ចាស់សណ្ឋាគារ បានឲ្យសំណងដល់នាង១ម៉ឺនដុល្លារ ។

នាងថា “សំណងលុយ ១ម៉ឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំ ជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់” ៕

To Top