ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ឱ្យអ្នកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរំលឹកដល់សាធារជណជន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ឧសភា នេះ បញ្ជាក់​ថា «ក្នុងករណីលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាប្រាក់ដូចមានចែង ក្នុងលិខិតបទដ្ឋាន ច្បាប់ជាធរមាន»៕

To Top