Covid-19

ខេត្តពោធិ៍សាត់ ប្រកាសរកឃើញ ករណី វិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត

ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត (ស្រី០១នាក់) មកពីរាជធានីភ្នំពេញ ០៣នាក់និងថៃ០២នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៧នាក់ (ស្រី៤៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៧៩ករណី (ស្រី៣៨នាក់)៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top