ព័ត៌មានជាតិ

មេខ្យល់៣នាក់ ដែលនាំពលករលួចឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកងកម្លាំង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ (Video)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជារយ៉ាងតឹងរឹង ការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែនជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

ជាក់ស្ដែងកាលយប់ថ្ងៃទី២៥ ឈានចូល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បានចាប់ខ្លួន មេខ្យល់ ១-ឈ្មោះ ជួន ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត២-ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត៣-ឈ្មោះ វី ចិត្រា ភេទប្រុសអាយុ៣២ឆ្នាំភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕

To Top