ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ឧសភានេះបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៦៤៩នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៦៣៣ នាក់និងអ្នកដំណើរពីបរទេស ១៦ នាក់ ចំណែកអ្នកជាសះស្បើយ ៦២៦ នាក់ និងស្លាប់ ៤ នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១០ សរុប27,638 នាក់,អ្នកជាសះស្បើយ20,638 នាក់និងអ្នកស្លាប់ 194 នាក់ ៕