ព័ត៌មានជាតិ

ក្រសួងកសិកម្ម ដាក់ឲ្យអនុវត្តជំហានដំបូង មុខងារស្នើសុំ អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យអនុវត្តជំហានដំបូង មុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ បន្ថែមទៀត នូវប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានរៀបចំដាក់ឲ្យអនុវត្តជំហានដំបូង ដែលមានមុខងារសំខាន់ ក្នុងការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុង ទម្រង់អេឡិចត្រូនិក៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top