Covid-19

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ថ្មីចំនួន៤នាក់ និងជាសះស្បើយម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់មានរាយនាមខាងក្រោម៖
១- ឈ្មោះ កែ ស៊ីនលាង ភេទប្រុស អាយុ៥៤ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក សុ្រកប្រាសាទបាគង។
២- ឈ្មោះ លាង ស៊ត់ ភេទស្រី អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៣- ឈ្មោះ សុខ ភារិត ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៤- ឈ្មោះ ស៊ុង វិជ្ជា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិព្រលឹត ឃុំរើល ស្រុកពួក មកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយបានធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ សៀន សៅណា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៧នាក់ បានព្យាបាលជាសះស្បើយ ចំនួន៥៧នាក់ ស្លាប់២នាក់ និង៤៨នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ៕

To Top