ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ បាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជំនាញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលជាទីតាំងដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស នូវដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ ដើម្បីធានាសុវត្ថិភាពជូនបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងគោលបំណង ចូលរួម បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

To Top