ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី វិធានការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្តចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។