Covid-19

អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ ត្រូវបានសមត្ថកិច្ចតាមឃាត់ទាន់ពេល នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ ដែលបានបង្ហោះតាមអាក់ខោន ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីងចុះឃាត់ខ្លួន ជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ ដែលបានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ នៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។

លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាវេលាម៉ោង ៤និង៩នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

លោកស្រីអភិបាលរងស្រុក បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

To Top