ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីជាន់ខ្ពស់មួយរូបទទួល បន្ទុកកិច្ចការគ្រោះមហន្តរាយ បាននិយាយថា នាវាដឹកអ្នកដំណើរចំនួន ១គ្រឿង ដែលបានផ្ទុកពលរដ្ឋប្រមាណ ២០០នាក់ មានអគ្គីភ័យឆាបឆេះឡើង នៅលើដែនទឹកនៃខេត្ត North Maluku ស្ថិតនៅភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ហើយអ្នកដែលនៅលើនាវានោះ ត្រូវបានជួយសង្គ្រោះប្រកបដោយសុវតិ្ថភាព ។
លោក Ahmad Sangadji ប្រធានអង្គភាពសង្គ្រោះបន្ទាន់ នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំស្រុក Kepulauan Sula ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះបានឲ្យដឹងថា ឧប្បត្តិហេតុ បានកើតឡើងកាលពីព្រឹក នៅគ្រាដែលនាវា KM Karya Indah ត្រូវបានធ្វើការស្រាវជ្រាវតំបន់រម្មនីយដ្ឋានរបស់ខ្លួន នៅឯកំពង់ផែ Sanana នៅលើដែនកោះ Limafatola ក្នុងស្រុក ។
លោក Sangadji បានឲ្យថ្លែងថា អគ្គីភ័យដ៏អាក្រក់បានឆាបឆេះ ក្នុងចំណោមអ្នកដំណើរ ។
លោក បានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា “ពលរដ្ឋទាំងអស់នៅលើកប៉ាកល់នោះ ត្រូវបានជួយសង្គ្រោះ ហើយពួកគេត្រូវបានបញ្ជូន ទៅកាន់កោះដែលនៅជិតនោះ” ។
គេបានដឹងថា នាវានេះបានចាកចេញ ពីកំពង់ផែសមុទ្រមួយ នៅក្រុង Ternate នៃខេត្តខាងលើ គាត់បានថ្លែងថា ។
លោក Yusuf Latief អ្នកនាំពាក្យមកពីការិយាល័យជួយសង្រ្គោះ និងរុករកថ្នាក់ជាតិ បានឥ្យដឹងថា ក្រុមការងារស្រាវជ្រាវមកពីការិយាល័យ និងអ្នកស្ម័គ្រចិត្ត បានពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា