ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩០នាក់ទៀត និងជាសះស្បើយ ចំនួន៤៤៨នាក់ ព្រមទាំងស្លាប់៥នាក់ ។
ក្នុងចំនួន៦៩០នាក់នេះ មានករណីឆ្លង សហគមន៍ចំនួន៦៣៥នាក់ និងអ្នកដំណើរពីបរទេស៥៥នាក់។
បើតាមប្រកាស របស់ក្រសួងគិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន៣០០៩៤នាក់ អ្នកជាសះស្បើយ ចំនួន២២៦៣៦នាក់ និងអ្នកស្លាប់ចំនួន២១៤នាក់ ៕
