កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក សៀង ណាំ អ្នកដំណាងរាស្រ្តមណ្ឌល ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នេះ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១.៥០០គ្រួសារ នៅឃុំកោះរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យបន្តយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងជម្ងឺ កូវីដ-១៩ ពីសហគមន៍មួយ ទៅសហគមន៍មួយទៀត ជាពិសេស ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូន ប្រជាពលរដ្ឋចំនួន ១,៥០០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ ១យួរ។