ព័ត៌មានជាតិ

កម្ពុជាបន្ដគាំទ្រ គោលការណ៍ សកលភាវូបនីយកម្ម តាមរយៈបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈបើកចំហពាណិជ្ជកម្ម អន្តរជាតិឲ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនោះ ដោះស្រាយប្រឈមពាក់ព័ន្ធនឹងការប្រែប្រួអាកាសធាតុ។

ក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺឆ្លង កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន លើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយ ចំនួនពាក់ព័ន្ធនឹងប្រធានបទ នៃកិច្ចប្រជុំនាពេលនេះ ។

ចំណុចទាំងនោះដូចជា ៖

ទី១ -បន្តជំរុញនិងគាំទ្រគោលការណ៍សកលភាវូបនីយកម្មតាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឲ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើន ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនិងប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

ទី២-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់និងអន្តរជាតិពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងការលើកកម្ពស់ការបញ្ញាបទស្សនាទាន បៃតងក្នុងការអភិវឌ្ឍជាពិសេសលើវិស័យ កសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular econorry ), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ ។

ទី៣- ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (Sustainable findrice) តាមរយៈការបង្កើតបរិយា កាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាពទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុតាមរយៈការរៀបចំនិងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតងនិងយន្តការភាពជាដៃ គូរវាងរដ្ឋនិងឯកជន (PPP) ជាដើម។

ទី៤-ដាក់ចេញគោលនយោបាយលើកទឹកចិត្តព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់មុតស្រួចសំខាន់ៗដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើ គំរូធុរកិច្ចបៃតងហើយជំរុញវិស័យឯកជនឱ្យបង្កើនការចាប់អារម្ម ណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គមសេដ្ឋកិច្ច (impact investment) និងវិនិយោគពាជាជ្ជកម្ម(commercial investment) ដូចជាក្នុងបច្ចេកវិទ្យាបៃតងនិងថាមពលកកើតឡើងវិញ។

ទី៥-ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតងនិងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដោយផ្តល់សារៈសំខាន់លើការលើកកម្ពស់ការវិនិយោគប្រក បដោយចីរភាពនិងការទទួលខុសត្រូវនិងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់និងការវិនិយោគក្នុងគ្រប់វិស័យតាមរយៈការជំរុញនិងលើកទឹកចិត្តការអភិវឌ្ឍឧស្សា ហកម្មបៃតងនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ។

និងទី៦-លើកកម្ពស់លទ្ធភាពកាត់បន្ថយនិងប ( mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអភិរក្សធនធានធម្មជាតិ,ការអភិវឌ្ឍ ទីក្រុងនិងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការគ្រប់ គ្រងគ្រោះមហន្តរាយធម្មជាតិ ៕

To Top