ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ គ្រឹះស្ថានអង្គរបានលក់បណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ ចំនួន៤,៧៧៤នាក់ ដោយទទួលចំណូល ១៩៧,២០៨ដុល្លារ ក្នុងនោះ ធ្លាក់ចុះ៩៨.៩១% ធៀបនឹង៥ខែឆ្នាំមុន ។ នេះបើយោងតាមទិនិ្នន័យផ្លូវការ របស់ គ្រឹះស្ថានអង្គរ ចេញផ្សាយ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។
ទិន្នន័យបានឲ្យដឹងទៀតថា សម្រាប់ថវិកាលក់បណ្ណចូលទស្សនា រមណីដ្ឋានអង្គរក្នុងខែឧសភា ឆ្នាំ២០២១ វិញ បាន៩,៩៩២ដុល្លារ និងលក់បណ្ណជូនភ្ញៀវចំនួន២៤៦នាក់ ៕
