ព័ត៌មានជាតិ

ទិវាបរិស្ថានជាតិ និងពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស»

ភ្នំពេញ ៖ ក្នុងបរិបទប្រទេសកម្ពុជា កំពុងទទួលរងនូវវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានារបស់ក្រសួងបរិស្ថាន។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធីនេះ មានគោល បំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការបំផុសចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិចូលរួមទាំងស្មារតី និងសម្ភារ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាព សោភណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច៕

To Top