ព័ត៌មានជាតិ

លោក ណុប ដារ៉ា នឹងនាំ​យកទុកលំបាក​ របស់​កងកម្លាំង​ជួរមុខ នៅតាមព្រំដែន ជូនថ្នាក់​ដឹកនាំ​ខេត្តបាត់​ដំបង​ ​ដើម្បី​ដោះ​ស្រាយ

ភ្នំពេញ៖ ដោយមើលឃើញពី ទុកលំបាក​របស់​កងកម្លាំង​ជួរមុខ​ លោកណុប ដារ៉ា អភិបាលរងខេត្ត និងជា​ប្រធានក្រុមការងារ​ស្រាវជ្រាវបង្រ្កាប បទល្មើសឆ្លងដែនគ្រប់ភេទ មានប្រសាសន៍ថា​ នឹងពាំនាំ​បញ្ហាប្រឈមទាំង​នេះ​ ជូនថ្នាក់​ដឹកនាំ​ខេត្ត ​ដើម្បី​ដោះ​ស្រាយ​ ជូន​ក្នុងពេល​ឆាប់ៗនេះ។

ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាសអញ្ជើញប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទនៅក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។

នៅក្នុងកិច្ចប្រជុំនេះ សំដៅពង្រឹងបន្ថែមទៀតក្នុងការស្រាវជ្រាវបង្រ្កាប បទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទពិសេសស្រាវជ្រាវ រកមេខ្យល់ដែលនាំពលករ ចេញ-ចូល ប្រទេសថៃ ក៍ដូចជានាំពលករ គិចពីការធ្វើចត្តាឡីស័ក ។

ជាចុងក្រោយលោក សូមកោតសរសើរ ដល់​កងកម្លាំង​ជួរមុខ ​គ្រប់​ប្រភេទដែល​បាន​លះបង់​កម្លាំងកាយចិត្ត​ និង​ឃ្លាតឆ្ងាយពីគ្រួសារ​ជាទីស្រលាញ់​ ដើម្បី​ជាតិមាតុភូមិ ហើយដោយ​ឃើញ​ផ្ទាល់ ​នូវ​ទុកលំបាក​របស់​កងកម្លាំង​ជួរមុខ​ លោកមានប្រសាសន៍ថា​ នឹងពាំនាំ​បញ្ហាប្រឈមទាំង​នេះ​ ជូនថ្នាក់​ដឹកនាំ​ខេត្ត ​ដើម្បី​ដោះ​ស្រាយ​ ជូន​ក្នុងពេល​ឆាប់ៗនេះ។

ក្រោយពីបញ្ចប់អង្គប្រជុំលោក ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យច្រកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ (ច្រក៤០០) ផងដែរ៕

To Top