ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online ( Google Meet)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ ផងដែរ។
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យ ការងារជាច្រើនត្រូវផ្លាស់ប្តូរ មកអនុវត្តតាមបែបគន្លងថ្មី ដែលតម្រូវឱ្យអង្គភាពនីមួយៗត្រូវតែបទបែនតាមជាចាំបាច់។

ព្រមជាមួយការផ្សព្វផ្សាយការងារ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូប បន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

To Top