ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចទទួលស្គាល់លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្ដោះអាសន្ន ជំនួសលោក ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព នាពេលថ្មីៗនេះ។
គួររម្លឹកថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

