ព័ត៌មានជាតិ

រដ្ឋមន្ដ្រីទេសចរណ៍ កំណត់លក្ខខណ្ឌបិទ ឬព្យួរអាជ្ញាបណ្ណចំពោះអាជីវកម្មទេសចរណ៍ ណាល្មើសនឹងវិធានការ ទប់ស្ដាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មទេសចរណ៍ណា ល្មើសនឹងវិធានការទប់ស្ដាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។

តាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោក ថោង ខុន បានឲ្យដឹងថា «ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តច្បាប់ស្ដីពី វិធានការទប់ស្កាត់ការរីករាលដា លនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមានផ្សេងទៀត ក្រសួងទេសចរណ៍ សូមណែនាំស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត »៕

To Top