Covid-19

ខេត្តពោធិ៍សាត់ បន្តរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ៩នាក់ បន្ថែមទៀត

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-19ចំនួន ៩នាក់ស្រី ៧ នាក់បន្ថែមទៀត ក្នុងនោះ(មកពីរាជធានីភ្នំពេញចំនួន ៨ នាក់ និង មកពីខេត្តកណ្តាលចំនួន ១ នាក់)។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានជំងឺ Covid-19សរុបចំនួន ១២៦ នាក់ស្រី ៦៣ នាក់គឺះ
-ជាសះស្បើយ​​ ចំនួន ៦៣ នាក់ស្រី ៣២ នាក់។
-ស្លាប់ចំនូន ១ នាក់ស្រី។
-កំពុងសម្រាកព្យាបាលចំនួន ៦២ នាក់ស្រី ៣០ នាក់៕

To Top