ភ្នំពេញ ៖ “ផ្អាកសាលា, សេដ្ឋកិច្ចនឹងប្រហារ ។ បើបើកសាលា ព្រះនាងកូរ៉ូណាមិនប្រណី” ។ នេះជាការលើកឡើងរបស់ លោកហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ។


លោកថា ដូច្នេះមានតែមានតែ សម្ងំស្ងៀម រង់ចាំចាក់វ៉ាក់សាំង ឲ្យបានពី៧០%ទៅ៨០%សិន។
បើតាមការប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃ១មិថុនា អ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន២០២២៣៤២នាក់ ស្មើនឹង២៦.៤៩ភាគរយ ។
លោកហេង វណ្ណដា ក៏បានហៅឈ្មោះកូរ៉ូណា ជាព្រះនាងម្កុដកូរ៉ូណា (The Queen-Crown CORONA) ផងដែរ។


លោកបានលើកឡើង ក្នុងន័យបែបកំប្លែងទៀតថា កូរ៉ូណាភ្នែកតឹង, កូរ៉ូណាច្រមុះស្រួច, កូរ៉ូណាព្រះម៉ែគង្គា, ឥឡូវលឺកូរ៉ូណា បង្កាត់ពូជសាសន៍ (Mixed Blood) កើតនៅលើទឹកដីអតីតកូជិនស៊ីន ដែនដីសណ្តរ ដែលអាច ហោះហើរ ផាត់ផាយតាមវាយោបានទៀត។ ឱ! ព្រះនាង ពេលណាទើបព្រះនាង ព្រមចរចារបញ្ចប់សង្គ្រាម ជាមួយមនុស្សលោក? ៕
