ពោធិសាត់ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិសាត់ នៅយប់ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១នេះ បានចេញសេចក្តី ជូនដំណឹងស្តីពីការបន្តរកឃើញ អ្នកវិជ្ជមានជម្ងឺកូវីដ-19ថ្មីចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀត ក្នុងនោះ (មកពីខេត្តព្រះសីហនុចំនួន ២ នាក់ មកពីរាជធានីភ្នំពេញចំនួន ១ នាក់ និង អ្នកប៉ះពាល់អ្នកវិជ្ជមាន ជម្ងឺកូវីដ-19ចំនួន ១ នាក់) ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១នេះ ខេត្តពោធិសាត់ មានអ្នកវិជ្ជមានជម្ងឺកូវីដ-19 សរុបចំនួន ១៣០ នាក់ស្រី ៦៥ នាក់គឺ
-ជាសះស្បើយចំនួន ៦៣ នាក់ស្រី ៣២ នាក់។
-ស្លាប់ចំនួន ១ នាក់ស្រី។
-កំពុងសម្រាកព្យាបាលចំនួន ៦៦ នាក់ស្រី ៣២ នាក់៕
