ព័ត៌មានជាតិ

កម្ពុជា កំពុងដំឡើង​ រោងចក្រផលិត កៅស៊ូបេតុង ក្នុង១ម៉ោង ផលិតបាន ១២០តោន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងឲ្យ ក្រុមហ៊ុនចិន ដំឡើងរោងចក្រ ផលិតកៅស៊ូបេតុង ដោយមានលទ្ធភាពផលិតបាន ក្នុង១ម៉ោង ចំនួន១២០តោន ។

ក្នុងឱកាសចុះពិនិត្យទីតាំងដាក់ដំឡើង គ្រឿងចក្រផលិតកៅស៊ូបេតុង នៅព្រំប្រទល់ខេត្តកំពត-ខេត្តកែប នាថ្ងៃទី៥ ខែមិ ថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ប្រាប់ក្រុមអ្នកសារព័ត៌មានថា វត្ថុធាតុដើមនៃការផលិតកៅស៊ូនេះ ថ្ម ខ្សាច់ មាននៅកម្ពុជា ដោយឡែក កៅស៊ូ វិញទិញពី ក្រៅប្រទេស។ លោកថា គ្រាន់តែម៉ាស៊ីផលិត​ កៅស៊ូបេតុង មានតម្លៃជាង១លានដុល្លារ ។

លោក បញ្ជាក់ថា «យើងខ្ញុំចុះពិនិត្យកន្លែងទីតាំង ផលិតបេតុងកៅស៊ូ ដើម្បីយកមកធ្វើផ្លូវ យើងមិនដែលមានរោងចក្រផ លិតបេតុងកៅស៊ូខ្លួនយើងទេ យើងទិញពីគេភាគច្រើន ប៉ុន្ដែយើងខ្ញុំ ស្នើសុំទៅក្រុមហ៊ុនសៀងហៃ ហើយក្រុមហ៊ុនសៀ ងហៃ ក៏បានផ្ដល់ថវិកា ទិញសំភារឲ្យយើង មកដំឡើងនៅទីហ្នឹង ដែលអាចផលិតបាន ១២០តោន ក្នុង១មួយម៉ោង» ។

លោក បន្ដថា មូលហេតុ ដំឡើងរោងចក្រផលិត កៅស៊ូបេតុង នៅព្រំប្រទល់ ខេត្តកំពត-ខេត្តកែប ដោយសារនាពេល បន្ដិចទៀត ក្រសួងសាធារណការ នឹងជួសជុលផ្លូវជាតិលេខ៣១ ផ្លូវលេខ៣៣ និងផ្លូវលេខ៤១ និងផ្លូវជាតិផ្សេងទៀត នៅកម្ពុជា ។

លោក បន្ថែមថា ឆ្នាំក្រោយទៀត ក្រុមហ៊ុនសៀងហៃ នឹងផ្ដល់ម៉ាស៊ីនផលិតកៅស៊ូបេតុងមកកម្ពុជា បន្ថែមទៀត ហើយ ក្រសួងនឹងយកដំឡើង ក្នុងខេត្តបាត់ដំបង ។ ក្រោយពីកម្ពុជា មានរោងចក្រផលិតកៅស៊ូបេតុងនេះ នឹងជួយគុណភាព ផ្លូវនៅកម្ពុជា នឹងមានចំណេញថវិកាផងដែរ។

លោករដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងទៀថា ក្រោយពីដំឡើងរោងចក្រ ផលិតកៅស៊ូបេតុងរួច ក្រសួងយកប្រើប្រាស់ខ្លួនឯងផង និងលក់ឲ្យក្រុមឯកជនដែរ ៕

To Top