កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១នេះ សប្បុរសជន និងព្រះសង្ឃ បន្តផ្ដល់អំណោយជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះខាងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម ទឹកបរិសុទ្ធ ២.៩០០ យួរ មី ១០កេស ។
ចំណែកសប្បុរសជនផ្សេងទៀត មានដូចជា ទឹកបរិសុទ្ធ ១០០ យួរ ទឹកក្រូច ៣កេះ ទឹកវីតាល់ ៣កេស ថវិកា ៣.៥០០.០០០ រៀល អាវយឺត ១៥០ ម៉ាស ២.៥០០ ម៉ាស ។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ជាពិសេស គណៈសង្ឃក្នុងខេត្តកំពង់ចាម ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ។

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									