ព័ត៌មានជាតិ

កូវីដ១៩ ៖ អ្នកឆ្លងថ្មី៧២៩នាក់ ជា៣៩៨នាក់ និងស្លាប់១១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៧២៩នាក់ទៀត ខណៈជាសះស្បើយមានត្រឹមតែ៣៩៨ និងស្លាប់១១នាក់។

ក្នុងចំណោមអ្នកឆ្លងទាំង ៧២៩នាក់នេះ មានករណីឆ្លងសហគមន៍៦៧១នាក់ និងអ្នកដំណើរពីបរទេស ៥៨នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦២៤០នាក់ អ្នកជាសះស្បើយ ចំនួន២៩០៤៧នាក់ និងអ្នកស្លាប់ចំនួន២៨៩នាក់ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top